អភិបាល​ក្រុង​ហុងកុង​ចុង​ក្រោយ​របស់​អង់គ្លេស​គេ​ទាមទារ​ឲ្យ​ចិន​គោរព​សម្ដី​របស់​ខ្លួន

​អភិបាល​ក្រុង​ហុងកុង​ចុង​ក្រោយ​គេ​របស់​អង់គ្លេស បាន​និយាយ​ថា ពិភព​លោក​កំពុង​តែ​សម្លឹង​មើល​ទីក្រុង​ហុងកុង ចាត់​ទុក​ជា​ការ​សាក​ល្បង​មួយ​ថា តើ​ចិន​នឹង​រក្សា​សម្ដី​របស់​ខ្លួន ឬ​យ៉ាង​ណា។ នេះ​ដោយ​យោង​តាម​កការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​បន្ត​ថា អតីត​អភិបាល​ក្រុង​ហុងកុង លោក Chris Patten បាន​លើក​ឡើង​ដូច្នេះ នៅ​មុន​ការ​ប្រារព្ធ​ខួប ២០​ឆ្នាំ នៃ​ការ​ផ្ទេរ​ទឹក​ដី​ហុងកុង​ពី​រដ្ឋបាល​អង់គ្លេស ទៅ​ឲ្យ​ប្រទេស​ចិន​វិញ។

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហុងកុង ដើម្បី​រំលឹក​ខួប​នៃ​ការ​ផ្ទេរ​ទឹក​ដី​ក្រុង​ហុងកុង​ថ្ងៃ​ទី​០១ ខែ​កក្កដា ហើយ​លោក Chris Patten និយាយ​ថា លោក ស៊ី គួរ​តែ​បញ្ជាក់​ឡើង​វិញ​ពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្នុង​ការ​គោរព​ទៅ​តាម​កិច្ចសន្យា​​ស្វយ័តភាព​មួយ​ហៅ​ថា “ប្រទេស​មួយ ប្រព័ន្ធ​ពីរ”។

លោក Chris Patten កត់​សម្គាល់​ថា ថ្មីៗ​នេះ ក្រុង​ប៉េកាំង​កាន់​តែ​រឹត​កណ្ដាប់​ដៃ​របស់​ខ្លួន​ទៅ​លើ​ទីក្រុង​ហុងកុង។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ទីក្រុង​ហុងកុង​បាន​ពើប​ប្រទះ​នឹង​ការ​តវ៉ា​ជាច្រើន​ពី​សំណាក់​សកម្មជន​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ខណៈ​ដែល​ពួកគេ​ព្រួយ​បារម្ភ​ថា ក្រុង​ប៉េកាំង​កាន់​តែ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង ដោយ​លូក​ដៃ​ចូល​កិច្ច​ការ​នយោបាយ ប្រព័ន្ធ​តុលាការ វិស័យ​​អប់រំ និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ