ប្រមុខ​សិទ្ធិ​មនុស្ស UN ថ្លែង​រិះគន់​មេដឹកនាំ​អាមេរិក អង់គ្លេស និង​ហ្វីលីពីន

មន្ត្រី​ជាន់​ខ្ពស់​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​របស់​អង្គការ​សហ​ប្រជាជាតិ បាន​រិះ​គន់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ ចំពោះ​សុន្ទរកថា​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​អ្នកស្រី​លើក​ឡើង​ថា ច្បាប់​អាច​នឹង​ក្រឡាប់​ចាក់ ប្រសិន​បើ​ច្បាប់​ទាំង​នោះ​រាំង​ខ្ទប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​ភេរវកម្ម។

ប្រធាន​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ លោក ហ្ស៊ីដ រ៉ាអាដ អាល់ហ៊ូសេន បាន​ថ្លែង​នៅ​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃ​នេះ​ថា មិន​អ្វី​ជា​ចេតនា​ស្ថិត​នៅ​ពី​ក្រោយ​សុន្ទរកថា​របស់​អ្នក​ស្រី​ទេ សម្ដី​របស់​អ្នកស្រី​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់។ លោក​បាន​ចាត់​ទុក​សម្ដី​អ្នកស្រី ម៉េយ៍ ជា​អំណោយ​មួយ​ពី​មេដឹកនាំ​លោក​ខាង​លិច​ដ៏​ធំ​មួយ សម្រាប់​មេដឹកនាំ​ផ្ដាច់​ការ​នៅ​ជុំ​វិញ​ពិភព​លោក ដែល​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​ឥត​អៀន​ខ្មាស់ នៅ​ក្រោម​​ស្លាក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

លោក ហ្ស៊ីដ ក៏​បាន​ថ្លែង​ផង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ សុទ្ធ​តែ​កំពុង​រំលោភ​សិទ្ធិ​មនុស្ស ដោយ​បាន​គាំ​ទ្រ​អំពើ​ទារុណកម្ម និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​កត់​សម្គាល់​ថា​ គ្រោះ​ថ្នាក់​ចំពោះ​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ​ទាំង​មូល កំពុង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ