អ្នក​ភូមិ​ចាប់​ផ្ដើម​កាន់​ទុក្ខ ក្រោយ​មនុស្ស​៩៣​នាក់​កំពុង​បាត់​ខ្លួនក្នុង​គ្រោះ​រអិល​បាក់​ដី

អ្នក​ភូមិ​នៅ​ប្រទេស​ចិន បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​កាន់​ទុក្ខ​សាច់​ញាតិ​របស់​ពួកគេ​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​រអិបាល​បាក់​ដី​ពី​ភ្នំ ដោយ​ក្ដី​សង្ឃឹម​តិច​តួច​ប៉ុណ្ណោះ​ថា ពួកគេ​អាច​រក​ឃើញ​សាច់​ញាតិ​របស់​ពួកគេ ក្រោយ​ពី​ការ​ស្វែង​រក​អស់​រយៈ​ពេល​ជាង ២​ថ្ងៃ​មក​ហើយនោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

យ៉ាង​ហោច​ណាស់​មនុស្ស ៩៣​នាក់ កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ដី​ភ្នំ​បាន​រអិល​បាក់​ធ្លាក់​សង្កត់​លើ​ភូមិ​ស៊ីនម៉ូ នៅ​តំបន់​ភ្នំ ក្នុង​ខេត្ត​ស៊ីឈួន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ មនុស្ស ១០​នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា ស្លាប់។

រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រហែល ៣០០​នាក់ ទៅ​ទីនោះ រួម​ទាំង​គ្រឿង​ចក្រ​ធុន​ធ្ងន់​សម្រាប់​គាស់​កាយ​ដី និង​បាន​សន្យា​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​តែ​អាចធ្វើ​ទៅ​បាន ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត។

អាជ្ញាធរ​ចិន​និយាយ​ថា ភ្លៀង​ធ្លាក់​ជោគ​ជាំ​បាន​បង្ក​ឲ្យ​រអិល​បាក់​ដី​ពី​ភ្នំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ