នាយករដ្ឋមន្ត្រីសិង្ហបុរីថាការចោទរបស់បងប្អូនលើរូបលោកភាគច្រើនគឺមិនពិត

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក​ Lee Hsien Loong​ លើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា រាល់ការចោទប្រកាន់ពីបងប្អូនបង្កើតលើរូបលោកនោះ ភាគច្រើនលើសលប់គឺមិនមានភាពត្រឹមត្រូវនោះទេ។​

ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើហ្វេសប៊ុក​របស់ប្អូនប្រុស និង ប្អូនស្រី គឺលោក Lee ថ្លែងថា រាល់ការបន្តចោទប្រកាន់ពីអ្វីដែលបានធ្វើ និង អ្វីដែលលោកមិនបានធ្វើនោះកន្លងមកនោះគឺភាគច្រើនជា រឿងមិនពិត។ លោកថ្លែងថា នៅពេលឆាប់ៗខាងមុខនេះលោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយ នៅក្នុងសភានៅថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបកស្រាយរាល់បញ្ហាទាំងអស់នោះ។​

លោក Lee ​​ប្អូនប្រុសលោក​ឈ្មោះ​ Lee Hsien Yang និង ប្អូនស្រីឈ្មោះ Lee Wei Ling បានផ្ទុះឡើងជម្លោះជាសាធារណៈលើបញ្ហាផ្ទះមួយកន្លែងនៅ38 Oxley Road ដែលបន្សល់ទុកពីឪពុករបស់ពួកគេ​លោក Lee Kuan Yew។

ក្រោយពេលជម្លោះក្នុងគ្រួសារផ្ទុះឡើង លោក Lee Hsien Loong ក៏បានចេញមុខសុំទោសប្រជាពលរដ្ឋជាសាធារណៈ ដែលថា ជម្លោះក្នុងគ្រួសារថ្នាក់ដឹកនាំនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រជាពលរដ្ឋ និង ជាតិសាសន៍ទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ