ចិននឹងក្លាយជាប្រទេសដែលមានជំងឺទឹកនោមផ្អែមច្រើនជាងគេលើពិភពលោក​

ការសិក្សារបស់ក្រុមអ្នកជំនាញមួយបានឲ្យដឹងថា ប្រទេសចិនគឺជាប្រទេសប្រឈមមុខអ្នកមានជំងឺទឹកនោមផ្អែមច្រើនជាងគេលើពិភពលោក​ គឺមានប្រមាណ​១១ភាគរយនៃប្រជាពលរដ្ឋកំពុងមានជំងឺ និង ប្រមាណ​៣៦ភាគរយផ្សេងទៀតប្រឈមមុខកើតជំងឺនេះ។​

នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីសមាគមវេជ្ជសាស្រ្តរបស់អាមេរិក ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ខែមិថុនាម្សិលមិញ។​

ក្នុងការសិក្សាស្រាវជ្រាវគេបានសិក្សាលើមនុស្ស១៧០ ២៨៧នាក់ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៣ ហើយត្រូវបានចូលរួមវិភាគលើលទ្ធផលដោយវេជ្ជបណ្ឌិតមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និង បង្ការជំងឺទឹកនោមផ្អែករបស់ចិនផងដែរ។​ នេះបើតាមទភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ក្រុមអ្នកស្រាវជ្រាវបានវាស់វែងកម្រិតជាតិស្ករដែលមាននៅក្នុងឈាម។ ការសិក្សាបញ្ជាក់ថា បើសិនជាកម្រិតជាស្ករ១២៦ មីលីក្រាម ក្នុង១ដេស៊ីលីត ឈាម ឬ ច្រើនជាងនេះនោះ គេអាចបញ្ជាក់បានថា អ្នកនោះនឹងកើតមានជំងឺទឹកនោមផ្អែម ហើយបើសិនជាស្ថិតក្នុងកម្រិតចន្លោះ១០៥ទៅ១២៦ នោះត្រូវបានកំណត់ថា ប្រឈមនឹងជំងឺទឹកនោមផ្អែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ