ជនស៊ីវិលនៅភាគខាងត្បូងហ្វីលីពីនត្រូវបង្ខំឲ្យបម្រើផ្លូវភេទពួកឧទ្ទាម

កងទ័ពហ្វីលីពីនលើកឡើងថា ជនស៊ីវិលដែលត្រូវបានចាប់ធ្វើជាចំណាត់ខ្មាំងនៅភាគខាងត្បូង ត្រូវបានពួកក្រុមឧទ្ទាមបង្ខំឲ្យធ្វើជាទាសករផ្លូវភេទរបស់ពួកក្រុមប្រយុទ្ធនេះ នាំឲ្យមានការថ្កោលទោសខ្លាំងពីក្រុមអ្នកការពារសិទ្ធិមនុស្ស។​

តាមអ្នកភូមិចំនួន៧នាក់ដែលរត់គេចចេញពីកន្លែងវាយលុករបស់ពួកISនៅទីក្រុងម៉ារ៉ាវី ហើយត្រូវបានជួយសង្គ្រោះបានថ្លែងថា ចំណាត់ខ្មាំងមួយចំនួនត្រូវបង្ខំឲ្យកាន់សាសនាឥស្លាម វាយបង្ខំឲ្យចូលព្រះវិហារ និង រៀបការជាមួយក្រុម Moute ជាក្រុមបះបោរបណ្តាញពួកIS។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

អ្នកនាំពាក្យយោធាហ្វីលីពីន​លោក​ Jo-Ar Herrera ថ្លែងថា ទាំងនេះគឺជាអ្វីដែលកំពុងកើតមានលើជនរងគ្រោះដែលត្រូវចាប់ធ្វើចំណាត់ខ្មាំង ដែលលោកថា នោះជាសារធាតុអាក្រក់ពីកំណើតរបស់ពួកក្រុមឧទ្ទាម ហើយបានបំពានធ្ងន់ធ្ងរដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រី។​​

ប្រធានាធិបតីហ្វីលីពីនដែលបាត់មុខ ប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានថ្លែងថា លោកមានការសោកស្តាយ និង ក្រៀមក្រំចំពោះ ហេតុការកើតឡើងនៅភាគខាងត្បូង ហើយសន្យាថា នឹងរៀបចំទីក្រុងនោះឲ្យបានប្រសើរឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ