មីយ៉ាន់ម៉ាផ្ទុះអាវុធជាមួយក្រុមបះបោរនៅកន្លែងឃាត់ខ្លួនអ្នកព័ត៌មាន​

យោធាមីយ៉ាន់ម៉ា បានផ្ទុះអាវុធជាមួយពួកក្រុមបះបោរជនជាតិភាគតិច នៅភាគខាងជើងកាលពីសប្តាហ៍មុន ហើយសារព័ត៌មានរដ្ឋទើបចុះផ្សាយនៅថ្ងៃពុធនេះ នាំឲ្យមានការព្រួយបារម្ភ ខណៈអ្នកសារព័ត៌មាន៣នាក់ត្រូវបានពួកយោធាឃាត់ខ្លួននៅតំបន់នោះ។​

អ្នកសារព័ត៌មានត្រូវបាន យោធានាំខ្លួនទៅសាកសួរនៅភាគខាងជើងនៃរដ្ឋ Shan កាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រមូលព័ត៌មាន​ ក្នុងហេតុការណ៍ដុតបំផ្លាញគ្រឿងញៀនដែលរៀបចំឡើងដោយក្រុមបះបោរកងទ័ពរំដោះជាតិ​ Ta’ang។ ក្រុមយោធាសាកសួរឲ្យអ្នកសារព័ត៌មានទាំងនោះ ផ្តល់ព័ត៌មានពីក្រុមបះបោរ Ta’ang។ ​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ការឃាត់ខ្លួនអ្នកសារព័ត៌មានពេលនេះ ស្របពេលដែលមានការបារម្ភពីស្ថានភាពនៃសេរីភាពសារព័ត៌មាននៅក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាការដឹកនាំត្រូវបានផ្លាស់ប្តូរពីពួកយោធា ទៅជាប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី ក៏ដោយ ប៉ុន្តែអំណាចជាច្រើនស្ថិតនៅក្នុងដៃពួកយោធានៅឡើយ។​

គេនៅមិនទាន់បានដឹងពីស្ថានភាពអ្នកសារព័ត៌មាន ទាំងបីរូបដែលយោធា ចាប់ឃាត់ខ្លួននោះនៅឡើយទេ ខណៈការផ្ទុះអាវុធបានកើតឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ