ដំណើរទៅដល់ដែនដីហុងកុងរបស់លោកស៊ីនាំឲ្យមានការបែកបាក់កាន់តែខ្លាំង

ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង បានទៅដល់ដែនដីហុងកុងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមខួប២០ឆ្នាំ ដែលអតីតអាណានិគមន៍អង់គ្លេសប្រគល់ដែនដីនេះឲ្យចិនគ្រប់គ្រងវិញ ប៉ុន្តែប្រឈមមុខនិងការបែកបាក់សង្គមដោយសារពលរដ្ឋភាគច្រើនមិនពេញចិត្តទីក្រុងប៉េកាំងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេ។​

អង់គ្លេសបានប្រគល់ដែនដីហុងកុងទៅឲ្យចិនគ្រប់គ្រងវិញកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០៩៧ ក្រោមលក្ខខណ្ឌប្រទេសមួយប្រព័ន្ធដឹកនាំពីរ គឺចិនត្រូវធានាឲ្យដែនដីនេះជា ដែនដីពាក់កណ្តាលស្វ័យយ័ត ប្រព័ន្ធយុត្តិធម៌ឯករាជ្យមិនស្ថិតនៅក្រោមអំណាចរបស់ចិននោះទេ។​

រដ្ឋអំណាចទីក្រុងប៉េកាំងបានសន្យាថា នឹងរក្សាដែនដីហុងកុងឲ្យនៅក្នុងប្រពន្ធមូលធននិយម ដោយមិនមានការផ្លាស់ប្តូរទេ គឺមានរយៈពេល៥០ឆ្នាំ រហូតដល់​២០៤៧ ប៉ុន្តែមិនបានបញ្ជាក់ថា ក្រោយមកទៀតដែនដីនេះនឹងត្រូវប្រែទៅជាយ៉ាងណានោះទេ។​

លោក ស៊ី ថ្លែងនៅព្រលានយន្តហោះមុនពេលគ្រវីទង់ទៅកាន់ហ្វូងមនុស្សថា ហុងកុងស្ថិតក្នុងជម្រៅបេះដូងរបស់លោកជានិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ