ចិនដោះលែងសកម្មជនដែលស៊ើបអង្កេតសាខាផលិតស្បែកជើងរបស់​កូនស្រីលោកត្រាំ

សកម្មជនបីនាក់ដែលដែលស៊ើបអង្កេតសម្ងាត់ លើបញ្ហាកំហុសផ្លូវច្បាប់ក្រុមហ៊ុន​ផលិតស្បែកជើង ជាកម្មសិទ្ធិកូនស្រីរបស់លោកត្រាំ ហើយត្រូវបានចាប់ខ្លួននោះ​នោះ អាជ្ញាធរចិនសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្ណោះអាសន្ន។​

ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររបស់ចិន CLW ប្រចាំនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បានថ្លែងថា ការស៊ើបអង្កេតនោះត្រូវតែដាក់កំណត់ថ្ងៃជាក់លាក់ណាមួយដើម្បីបើកសវនាការរកការពិត។​ ក្រុមនេះ និយាយថា ពួកគេបានរកឃើញភស្តុតាងនៃការបំពានលើការផ្តល់ប្រាក់កម្រៃ និង ហិង្សាលើរូបរាងកាយ នៅក្នុងក្រុមឧស្សាហកម្ម Huajian​ ដែលជាសាខា ផលិតស្បែកជើងឲ្យក្រុមហ៊ុន​កូនស្រីរបស់លោកត្រាំគឺលោកស្រី អ៊ីវេនកា ត្រាំ មានទីតាំងនៅក្នុងប្រទេសចិន។​

សាខារបស់ក្រុមហ៊ុន កូនស្រីលោកត្រាំថ្លែងថា ក្រុមហ៊ុនពួកគេមិនបានផលិតស្បែកជើងប្រភេទតាមការបញ្ជាទិញនោះតាំងពីខែមីនាមកម្លេះ។​

ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររបស់ចិន​ CLW បានច្រានចោលការអះអាងនោះ ហើយថា ក្រុមហ៊ុននោះនៅតែបន្តផលិតប្រភេទស្បែកជើងនោះខុសកិច្ចសន្យា នៅក្នុងខែឧសភា និង មិថុនា ហើយថា ការផលិតនេះ ធ្វើឡើងដោយបំពានសិទ្ធិកម្មករក្នុងការធ្វើការថែម ម៉ោង និង ទទួលបានប្រាក់ឈ្មួលទាប។​ ប៉ុន្តែក្រុមហ៊ុន​ Huajian​ បានច្រានចោលការចោទប្រកាន់ទាំងនេះ។​

សកម្មជនបីនាក់ដែលត្រូវបានឃាត់ខ្លួនពេលដាច់ដោយឡែកពីគ្នាកាលពីចុងខែឧសភានោះ ឈ្មោះ Su Heng, Li Zhao និង Hua Haifeng។​

សមត្ថកិច្ចចិនថ្លែងថា បានជាពួកគេ ឃាត់ខ្លួនសកម្មជនឃ្លាំមើលសិទ្ធិការងារទាំងនោះ ដោយសារតែពួកគេបានប្រើប្រាស់ឧបករណ៍ដើម្បីស៊ើបអង្កេតខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ