ថ្ងៃខួប២០ឆ្នាំចិនទទួលដីហុងកុងពីអង់គ្លេសសកម្មជនជាច្រើនត្រូវចាប់ខ្លួន​

សកម្មជនទាមទារឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យនៅលើដែនដីហុងកុង ត្រូវបានចាប់ខ្លួន ខណៈពួកគេចេញមុខតវ៉ាទ្រង់ទ្រាយធំ នៅថ្ងៃរំឮកខួប២០ឆ្នាំដែលចិនទទួលការគ្រប់គ្រងដែនដីនេះពីចក្រភពអង់គ្លេស។​

នៅក្នុងពិធីរំឮកខួប២០ឆ្នាំនៃការទទួលបានដែនដីហុងកុងនេះ ក៏មានការចូលរួមផ្ទាល់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងភរិយារបស់លោក​។ សមត្ថកិច្ចបញ្ជាក់ថា មានការដាក់កម្លាំងច្រើនហើយយាមកាមតឹងរឹងបំផុតក្នុងពិធីនេះ។​

ចំណែកសកម្មជនទាមទារសិទ្ធិសេរីភាពឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យនោះ បញ្ជាក់ថា ពួកគេរៀបចំតវ៉ាជាទ្រង់ទ្រាយធំ។​

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃនេះគឺថា សកម្មជនជាច្រើននាក់ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងមេដឹកនាំចលនាយុវជន​ឈ្មោះ Joshua Wong ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ