អ្នកសរសេរប្លក់ល្បីឈ្មោះម្នាក់នៅវៀតណាមត្រូវបញ្ជូនទៅតុលាការ

អ្នកសរសេរប្លក់ម្នាក់ក្នុងចំណោមអ្នកសរសេរល្បីឈ្មោះផ្សេងទៀតនៅក្នុងប្រទេសវៀតណាម ត្រូវបានចាប់បញ្ជូនទៅកាត់ទោសនៅតុលាការ ដោយចោទប្រកាន់ពីបទធ្វើយុទ្ធនាការប្រឆាំងរដ្ឋអំណាចអំណាចនៅក្នុងប្រទេសកុម្មុនីស្តមួយនេះ។​

ស្ត្រីដែលគេឲ្យឈ្មោះថា Mother Mushroom ត្រូវបានគេស្គាល់ថា ជាបុគ្គលលេចធ្លោមួយរូបក្នុងចំណោមអ្នកនៅក្នុងសហគមន៍ប្រឆាំងផ្សេងៗទៀតនៅវៀតណាម​។ ​នេះបើតាមសារព័ត៌មាន BBC។​

ក្រុមអ្នកការពារសិទ្ធិមនុស្សបានរិះគន់ចំណាត់ការនេះថា ជាការធ្វើឡើងដោយកំហឹង មិនមានមូលដ្ឋានច្បាប់ ហើយបានទាមទារឲ្យមានការដោះលែងវិញវិញជាបន្ទាន់។​

តាមច្បាប់របស់ប្រទេសវៀតណាមដែលដឹកនាំដោយគណបក្សកុម្មុនីស្តវៀតណាម ស្ត្រីរូបនេះ អាចប្រឈមនឹងជាប់ពន្ធនាគារលើសពី១២ឆ្នាំ។​

Mother Mushroom  គឺជាឈ្មោះដែលគេហៅលោកស្រី Nguyen Ngoc Nhu Quynh អាយុ​៣៨ឆ្នាំ។ លោកស្រីត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំ២០១៦ ពេលលោកស្រីទៅសួរសុខទុក្ខសកម្មជនផ្សេងទៀតនៅពន្ធនាគារ។​ លោកស្រី ល្បីឈ្មោះជាអ្នកសរសេរប្លក់តាំងពីឆ្នាំ២០០៦ នៅពេលដែលមានការព្រួយបារម្ភពីអំពើអយុត្តិធម៌នៅក្នុងសង្គម ដោយសារតែបរិយាកាសនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ