អាមេរិកព្រមានចិនករណីសេរីភាពនៅហុងកុង

សហរដ្ឋអាមេរិក​ជំរុញចិននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យគោរពសិទ្ធិសេរីភាពជនស៊ីវិលនៅហុងកុង រួមសេរីភាពសារព័ត៌មាន  ខណៈអាជ្ញាធរបានរៀបចំពិធីរំឮកខួប២០ឆ្នាំ ដែលចិនបានទទួលដែនដីនេះមកវិញ។​

ក្រសួងការបរទេសអាមេរិកបានថ្លែងថា នេះគឺជាជោគជ័យមួយរបស់ដែនដីហុងកុង ដែលទទួលបានស្ថានភាពប្រសើរក្នុងស្ថានភាពជាដែនដីស្វ័យយ័ត្ន ពេលដែលអានិគមន៍អង់គ្លេសបញ្ចប់តួនាទីរបស់ខ្លួនកាលពីឆ្នាំ​១៩៩៧  នៅក្នុងស្ថានភាពពិសេសមួយ។​

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​លោកស្រី Heather Nauert ថ្លែងថា អាមេរិក​ សម្តែងការអបអរចំពោះស្ថានភាពដែលសម្រេចនៅពេលកន្លងទៅនេះ រួមទាំងស្ថានភាពសេដ្ឋកិច្ច និង សេរីភាពបុគ្គលដែលត្រូវបានគោរព។​

ទន្ទឹមនឹងការវាយតម្លៃពីភាពប្រសើរនៅហុងកុងនោះ អាមេរិក​ក៏បានសម្តែងការព្រួយបារម្ភ លើការរំលោភសិទ្ធិស៊ីវិលមួយចំនួន​រួមទាំងសេរីភាពនៃសារព័ត៌មាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ