ហុងកុងឃាត់ខ្លួនសកម្មជន២៦នាក់ក្នុងដំណើរទស្សនកិច្ចមេដឹកនាំចិន

នគរបាលហុងកុងបានថ្លែងនៅថ្ងៃសុក្រនេះថា  សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ២៦នាក់ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចម្សិលមិញ ពេលដែលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅដល់ ដើម្បីចូលរួមខួប២០ឆ្នាំនៃការផ្ទេរទឹកដីនេះពីអង់គ្លេសទៅចិនវិញ។

នគរបាលថ្លែងថា ក្នុងចំណោម​២៦នាក់នោះ  គឺដោះលែងឲ្យនៅក្រៅឃុំវិញ ហើយត្រូវទៅជួបសមត្ថកិច្ចតាមការកំណត់នៅចុងខែកញ្ញា។ នគរបាលមិនបានបញ្ជាក់ព័ត៌មានលម្អិតពីមូលហេតុទាំងនេះនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​​

នគរបាលហុងកុងបានឃាត់ខ្លួនអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះបូករួមទាំងមេដឹកនាំនិស្សិតតវ៉ា លោក Joshua Wong។

ប្រធានាធិបតីចិន​លោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ថ្លែងថា ចិនបានធ្វើឲ្យប្រាកដទៅមុខទៀតដើម្បីអនាគតហុងកុងជាដែនដីស្វ័យ័ត្ន។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកស៊ី នៅពេលនេះ ត្រូវបានគេចោទថា ធ្វើឲ្យហុងកុងបែកបាក់គ្នា ព្រោះដោយសារចិនហាក់ប្រើឥទ្ធិពលខ្លាំងលើកិច្ចការផ្ទៃក្នុងហុងកុង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ