បំរាមរបស់លោកត្រាំហាមអ្នកកាន់សាសនាឥស្លាមចូលអាមេរិក​មានសុពលភាព

ប្រជាជនមកពីប្រទេសចំនួន៦ដែលកាន់សាសនា ឥស្លាម និង ជនស្វែងរកសិទ្ធិជ្រកកោណ  ប្រឈមមុខនឹងមិនបានចូលសហរដ្ឋអាមេរិក ពេលអនុវត្តបំរាមដែលមានភាពចម្រូងចម្រាស់របស់លោកត្រាំ ដែលបញ្ជាក់ថា ដើម្បីសុវត្ថិភាពប្រទេស។​

ក្នុងបំរាមនោះបញ្ជាក់ថា ចំពោះអ្នកដែលមិនមានគ្រួសារ ឬ ភារកិច្ចសំខាន់ណាមួយជាមួយអាមេរិកទេ នឹងត្រូវបដិសេធទិដ្ឋការ និង ហាមចូលដែនដីអាមេរិក។​

កាលពីថ្ងៃចន្ទ តុលាការជាន់ខ្ពស់របស់អាមេរិក បានគាំទ្រ បំរាមការធ្វើដំណើរជាគោលនយោបាយអាទិភាពរបស់លោក​ត្រាំ។​នេះបើតាមសារព័ត៌មានBBC​។

ប៉ុន្តែចៅក្រមបានទុកករណីលើកលែងធំមួយគឺអនុញ្ញាត បើសិនជាមានការអះអាងដែលមានការជឿទុកចិត្តបានថា ពួកគេមានទំនាក់ទំនងសំខាន់មួយជាមួយអ្នកណាម្នាក់នៅអាមេរិក។​

ចំណុចដែលចៅក្រមគិតថា ជាទំនាក់ទំនងសំខាន់ដែលត្រូវមានការលើកលែងនោះ មានដូចជា ប្តីប្រពន្ធ ឪពុកម្តាយ កូន បងប្អូនបង្កើត ជាដើម។​ ចំណែក ទំនាក់ទំនង ជា មីង ពូ ក្មួយ ជាដើម គឺមិនស្ថិតនៅក្នុងចំណុចអាទិភាពដែលត្រូវពិចារណានោះទេ។​

វិធានការនោះ អនុវត្តន៍លើប្រជាជនមកពីប្រទេស អ៊ីរ៉ង់ ស៊ីរី លីប៊ី សូម៉ាលី ស៊ូដង់ និង យ៉េមែន ហើយរាប់បញ្ជូលទាំងជនភៀសខ្លួនទាំងអស់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ