ចិនខឹងសម្បារអាមេរិកជុំវិញការលក់អាវុធទៅកោះតៃវ៉ាន់

ប្រទេស​ចិន​បាន​ជំរុញ​ទៅ​អាមេរិក​ឲ្យ​ទម្លាក់​ចោល​ភ្លាមៗ​នូវ​ “ការ​សម្រេច​ចិត្ត​ខុស​ឆ្គង”​របស់​ខ្លួន ដែល​បាន​សម្រេច​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ក្នុង​តម្លៃ ១.៤២​ពាន់​លាន​ដុល្លារ ដោយ​ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​ការ​មូល​មតិ​មួយ ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​​ប្រធានាធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ បាន​ឯកភាព​នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ខែ​មេសា នៅ​រដ្ឋ​ផ្លរីដា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ស្ថានទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីងតោន បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ការ​ព្រម​ព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នេះ បាន​បញ្ជូន​សារ​មិន​ត្រឹម​ត្រូវ​មួយ​សម្រាប់​​កម្លាំង “ឯករាជ្យ​កោះ​តៃវ៉ាន់”។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​ថា រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​សភា​អាមេរិក​អំពី​សំណើ​លក់​​អាវុធ​ចំនួន ៧ ទៅ​ឲ្យ​កោះ​តៃវ៉ាន់។

ប៉ុន្តែ ស្ថានទូត​ចិន បាន​និយាយ​ថា រដ្ឋាភិបាល និង​ប្រជាជន​ចិន មាន​សិទ្ធិ​គ្រប់​គ្រាន់​នឹង​ផ្ទុះ​កំហឹង​ចំពោះ​បញ្ហា​នេះ។

ចិន​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​អាណា​ខេត្ត​របស់​ខ្លួន និង​មិន​ដែល​បោះ​បង់​ចោល​ការ​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​យក​ដែន​ដី​នេះ​មក​ដាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​វិញ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ