ចិនថា សេចក្ដីប្រកាសរួមជាមួយអង់គ្លេសស្ដីពីហុងកុងគ្មានតម្លៃទៀតទេ

ប្រទេស​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សេចក្ដី​ប្រកាស​រួម​ជាមួយ​អង់គ្លេស​ដែល​គូស​វាស​ពី​អនាគត​របស់​ទីក្រុង​ហុងកុង​ក្រោយ​ការ​ប្រគល់​ដែន​ដី​នេះ​ទៅ​ឲ្យ​ចិន​នៅ​ឆ្នាំ​១៩៩៧​នោះ គ្រាន់​តែ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ ដែល​មិន​មាន​សារៈ​សំខាន់​ក្នុង​ការ​អនុវត្ត​ត​ទៀត​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ចុះ​ផ្សាយ​ដូច្នេះ ដោយ​បាន​ដក​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​ការបរទេស​ចិន បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​យ៉ាង​ច្រើន​អំពី​ជំហរ​របស់​ចិន​ដែល​បាន​សន្យា​ផ្ដល់​សេរីភាព​មូលដ្ឋាន​ដល់​ទីក្រុង​ហុងកុង ចំ​ពេល​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​មួយ​នេះ។ ដែន​ដី​ទីក្រុង​ហុងកុង ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧ ក្រោម​កិច្ច​ព្រម​ព្រៀង “ប្រទេស​មួយ ប្រព័ន្ធ​ពីរ”។

ប្រទេស​ចិន​បាន​ប្រកាស​បែប​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​អង់គ្លេស​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​​​ក្នុង​ការ​គោរព​តាម​ឯកសារ​នោះ​។ ទីក្រុង​ហុងកុង​ត្រូវ​រៀបចំ​ប្រារព្ធ​ខួប ២០​ឆ្នាំ​នៃ​ការ​ផ្ទេរ​ដែន​ដី​មួយ​នេះ នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ