មេដឹកនាំចិនព្រមានហុងកុងឲ្យដើរតាមបន្ទាត់អំឡុងមេដឹកនាំថ្មីស្បថចូលកាន់តំណែង

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ស្ដាប់​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​មេដឹកនាំ​ថ្មី​នៃ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​នេះ ដោយ​លោក​ព្រមាន​ថា ក្រុង​ប៉េកាំងនឹងមិន​លើក​លែង​ចំពោះ​បញ្ហា​ប្រឈម​ណា​មួយ​ទៅ​នឹង​អំណាច​របស់​ខ្លួន​។ នេះ​ដោយ​យោង​តាម​​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ដក​ស្រង់​សម្ដី​មេដឹកនាំ​ចិន​បែប​នេះ អំឡុង​ពេល​លោកថ្លែង​សុន្ទរ​កថា​នៅ​ចំថ្ងៃ​ប្រារព្ធ​ខួប ២០​ឆ្នាំ នៃ​ការ​ប្រគល់​ដែន​ដី​ទីក្រុង​ហុងកុង​ពី​អង់គ្លេស​ទៅ​ចិន​វិញ។

សន្តិសុខ​ត្រូវ​បាន​គេ​រឹត​បន្តឹង​​នៅ​តាម​បណ្ដា​វិថី​នានានៅ​ទីក្រុង​កំពង់ផែ​មួយ​នេះ ជា​ទី​ដែល​អភិបាល​ក្រុង​ហុងកុង​ចុង​ក្រោយ​គេ លោក Chris Patten បាន​ប្រគល់​ដែន​ដី​នេះ​ទៅ​ឲ្យ​ចិន​វិញ​ទាំង​ទឹក​ភ្នែក។

លោក ស៊ី ថ្លែង​ថា ការ​ប៉ុន​ប៉ង​ណា​មួយ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អធិបតេយ្យភាព និង​សន្តិសុខ​ចិន ធ្វើ​ឲ្យ​រដ្ឋាភិបាល​កណ្ដាល​ជួប​បញ្ហា​នោះ គឺ​ជា​ទង្វើ​ដែល​រំលោភ​លើ​បន្ទាត់​ក្រហម និង​មិន​អាច​លើក​លែង​ឲ្យ​បាន។

នៅ​ក្រោម​ធម្មនុញ្ញ​របស់​ទីក្រុង​ហុងកុង មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ ត្រូវ​បាន​ធានា​នូវ​សេរីភាព​សម្រាប់​រយៈ​ពេល​យ៉ាង​តិច ៥០​ឆ្នាំ ក្រោយ​ឆ្នាំ​១៩៩៧។ ដែន​ដី​ហុងកុង ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់​រដ្ឋបាល​ពិសេស ដែល​ស្ថិត​នៅ​ក្រោម​​ទម្រង់ “ប្រទេស​មួយ ប្រព័ន្ធ​ពីរ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ