ត្រាំ ប្រកាសថា អស់ភាពអត់ធ្មត់នឹងកូរ៉េខាងជើងហើយ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា អាមេរិក​អស់​ភាព​អត់​ធ្មត់​នឹង​កូរ៉េ​ខាង​ជើង​ហើយ ជុំ​វិញ​ការ​ជំរុញ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​​ស្វាគមន៍​មេដឹកនាំ​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន ធ្វើ​ដំណើរ​ទៅ​ជជែក​គ្នា​នៅ​សេតវិមាន។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើ​តាម​ AFP ខណៈ​ដែល​លោក មូន កំពុង​តែ​ចាត់​ទុក​ការ​ភ្ជាប់​ទំនាក់​ទំនង​ក្រុង​ព្យុងយ៉ាង​ឲ្យ​ទូលាយ​ជាង​មុន ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នោះ លោក ត្រាំ បាន​បញ្ជាក់​ច្បាស់​ៗ​ថា លោក​គ្មាន​អារម្មណ៍​ដាក់​សម្ពាធ​កាទូត​ជាមួយ​របប​ដឹកនាំ​មួយ ដែល​លោក​ចោទ​ថា​ គ្មាន​ការ​គោរព​ជីវិត​មនុស្ស​នោះ​ឡើយ។

ខណៈ​ដែល​លោក មូន បាន​ប្រកាស​ថា លោក ត្រាំ ទទួល​យក​សំណើ​អញ្ចើញទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​សេអ៊ូល​នៅ​ឆ្នាំ​នេះ​នោះ មេដឹកនាំ​ទាំង​ពីរ​ពុំ​បាន​គូស​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​រួម​ក្នុង​ការ​ដោះ​ស្រាយ​ការ​គំរាម​កំហែង​បង្ក​ឡើង​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ