ពលរដ្ឋកូរ៉េខាងជើង៥នាក់ជិះទូកកាត់សមុទ្រចុះចូលនឹងកូរ៉េខាងត្បូង

ពលរដ្ឋ​កូរ៉េ​ខាង​ជើង ៥​នាក់ ដែល​ស្ថិត​ក្នុង​ទូក​តូច​មួយ បាន​ធ្វើ​ដំណើរកាត់​ព្រំដែន​សមុទ្រ​ចូល​ទៅ​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ហាក់​ដូច​ជា​មាន​បំណង​ចុះ​ចូល​នឹង​កូរ៉េ​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ឆ្មាំ​សមុទ្រ​កូរ៉េ​ខាង​ត្បូង។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​យ៉ុនហាប់ បាន​រាយការណ៍​ថា មនុស្ស​ទាំង ៥​នាក់​នោះ ក្នុង​នោះមាន​ស្ត្រី​ម្នាក់​ផង​ដែរ បាន​​បង្ហាញ​បំណង​រស់​នៅ​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង ក្នុង​នាម​​ជា​អ្នក​ចុះ​ចូល។

ឆ្មាំ​សមុទ្រ​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​ថា ពួកគេ​បាន​នាំ​ទូក​តូច​នោះ​ចូល​ដល់​ច្រាំង​ដោយ​សុវត្ថិភាព ហើយ​អាជ្ញាធរ​រដ្ឋាភិបាល​កំពុង​តែ​សាក​សួរ​អ្នក​ទាំង ៥​នាក់​នោះ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ទូក​នេសាទ​កូរ៉េ​ខាង​ជើង​មួយ​គ្រឿងផ្ទុក​មនុស្ស ៨​នាក់ ជួប​ប្រទះ​នឹង​បញ្ហា​ម៉ាស៊ីន ហើយ​រសាត់​អណ្ដែត​ចូល​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​ឆ្នេរ​ភាគ​ខាង​កើតកាល​ពី​ចុង​ខែ​មិថុនា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ