ថៃផ្អាកការអនុវត្តច្បាប់ការងារថ្មីក្រោយពលកររាប់ពាន់នាក់ភៀសខ្លួន

រដ្ឋាភិបាល​យោធា​ថៃ បាន​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ការ​អនុវត្ត​ច្បាប់​ការងារ​ថ្មី បន្ទាប់​ពី​ពលករ​បរទេស​រាប់​ពាន់​នាក់ បាន​រត់​គេច​ខ្លួន ឬ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​នៅ​សប្ដាហ៍​នេះ ដោយ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន និង​ការ​ដាក់​ពិន័យ​ធ្ងន់​ធ្ងរនៅ​ក្រោម​ច្បាប់​ថ្មី​នេះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ បាន​បង្ក​ឲ្យ​មាន​ចលាចល​ជា​ថ្មី កើត​ចេញ​ពី​ការ​ប្រឹង​ប្រែង​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ទៅ​លើ​ពលករ​បរទេស​រាប់​លាន​នាក់ដែល​កំពុង​ចូល​រួម​ចំណែក​ជំរុញ​កម្លាំង​សេដ្ឋកិច្ច​ថៃ តាម​រយៈ​ការ​បម្រើ​ការងារ​ក្នុង​រោង​ចក្រ ឧស្សាហកម្ម​នេសាទ និង​ការងារ​ផ្ដល់​ប្រាក់​ឈ្នួល​ទាបៗ។

រដ្ឋាភិបាល​យោធា​ថៃបាន​ដឹកនាំ​យុទ្ធនាការ​នេះ ក្នុង​បំណង​ចុះ​បញ្ជី​ពលករ​បរទេស និង​បង្ក្រាប​លើ​បណ្ដាញ​ជួញ​ដូរ​ពលករ​ខុស​ច្បាប់ ប៉ុន្តែ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ថៃ​ មាន​រយៈ​ពេល​តក់​ក្រហល់ និង​កើត​ឡើង​រយៈ​ពេល​ខ្លី។

ជា​លទ្ធផល ពលករ​ចំណាក​ស្រុក​ជាច្រើន​នៅ​តែ​គ្មាន​ឯកសារ ហើយ​ងាយ​ធ្លាក់​ទៅ​ជា​ជន​រង​គ្រោះ​នៃ​ការ​កេង​ប្រវ័ញ្ច​មនុស្ស​ពី​សំណាក់​ពួក​ថៅកែ។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ រដ្ឋាភិបាល​យោធា​ថៃ​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ផ្នែក​ខ្លះ​នៃ​ច្បាប់​​ថ្មី​សម្រាប់​គ្រប់​គ្រង​ពលករ​បរទេស​ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា សម្រាប់​រយៈ​ពេល ១២០​ថ្ងៃ បន្ទាប់​ពី​ច្បាប់​នេះ​បង្ក​ឲ្យ​ពលករ​ចំណាក​ស្រុក​ និង​ថៅកែ​ភ័យ​ខ្លាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ