មនុស្ស៨នាក់បានស្លាប់ បន្ទាប់ពី ឧត្ថម្ភាចក្ររបស់ក្រុមស្រាវជ្រាវ និង ជួយសង្គ្រោះ ជួបគ្រោះថ្នាក់ ហើយបានធ្លាក់នៅថ្ងៃទី២ខែកក្កដាម្សិលមិញ។
ទីភ្នាក់ងារស្រាវជ្រាវនិងជួយសង្គ្រោះ ចំនួន៨នាក់បានធ្វើដំណើរតាមឧត្ថម្ភាចក្រ ហើយបានធ្លាក់ នៅជ្រលងភ្នំ Temanggung នៅកណ្តាល កោះ ចាវ៉ា កាលពីថ្ងៃអាទិត្យ។ ក្រោយមកមន្ត្រីឥណ្ឌូនេស៊ី អះអាងថា អ្នកទាំង៨នោះ បានស្លាប់។ នេះបើតាមសារព័ត៌មាន Channel News Asia។
ក្រោយហេតុការណ៍នោះ មន្ត្រីជំនាញបានស្វែងរកសាកសពរបស់អ្នកទាំង៨នោះ ឃើញ និង កំណត់អត្តសញ្ញាណរបស់ពួកគេ។
អ្នកទាំង៨នាក់នោះ បានបំពេញបេសកកម្ម ទៅជួយសង្គ្រោះ ករណីមានបន្ទុះភ្នំភ្លើងនៅភាគកណ្តាលកោះចាវ៉ា កាលពីរសៀលម្សិលមិញ៕