ចិនបរាជ័យក្នុងការបង្ហោះផ្កាយរណប

ចិនកាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសថា ការបាញ់បង្ហោះរ៉ុកែតដែលរៀបចំក្នុងកម្លាំងខ្លាំងមួយ ដើម្បីបញ្ជូន​ផ្កាយរណបទៅក្នុងតារាវិថីនោះ បានបរាជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនស្របទៅតាមការចង់បានរបស់ប្រទេសដែលចង់បានគ្រប់គ្រងលើការទំនាក់ទំនងឲ្យបានទូលាយ។​

រ៉ុកែតរបស់ចិនដែលបរាជ័យនេះ​គឺជា រ៉ុកែតទី២របស់ទីក្រុងប៉េកាំង បានបាញ់ចេញកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នៅម៉េាង៧:២៣ នាទី បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Wenchang នៅក្នុងខេត្ត Hainan។​

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន​ស៊ីន ហួរចុះផ្សាយថា មានភាពមិនប្រក្រតីកើតឡើង ហើយពេលនេះ ក្រុមការងារកំពុងបើកការស៊ើបអង្កេត និង ដោះស្រាយបញ្ហាទាំងនោះ។​

ពួកគេរំពឹងថា រ៉ុកែតនោះ អាចដឹកញ្ជូនផ្កាយរណប​ Long March-5 Y2 ដែលមានទម្ងន់ប្រមាណ ២៥តោន ដែលបាញ់ទៅជិតផ្កាយរណបរបស់របស់ខេត្ត Shijian មានទម្ងន់៧,៥ តោន។​

មន្ត្រីចិនថ្លែងថា ពួកគេនឹងរៀបចំបញ្ជូនផ្កាយរណបទៅ លើអាកាសជាថ្មីទៀត ដើម្បីបម្រើសេវាក្នុងការទំនាក់ទំនងនៅក្នុងតំបន់នោះរបស់ចិនឲ្យបានប្រសើរឡើង ដូចជា បម្រើការឲ្យសេវា អ៊ិនធឺណែត និង បណ្តាញទូរទស្សន៍ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ