អាមេរិកដកបំរាមចំពោះការយកកុំព្យូទ័រតាមជើងហោះហើរ

អាមេរិកបានសម្រេចដកចោលបំរាម ដែលបានដាក់ចំពោះអ្នកធ្វើដំណើរ មិនឲ្យយកកុំព្យួរទ័​រ laptops និងកុំព្យួទ័រ tablet​ តាមក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្តហោះ Etihad ដែលមានមូលដ្ឋាននៅរដ្ឋ​ Abu Dhabi នៃសហរដ្ឋអារ៉ាប់។​

ការលុបចោលនេះ ត្រូវបានស្វាគមន៍ដោយ​ ក្រុមហ៊ុន​ Etihad គឺក្រោយពេលដែល​សហរដ្ឋអាមេរិកបាន​ចេញបំរាម៣ខែមកនេះ លើការហោះហើរផ្ទាល់ទៅកាន់ព្រលានយន្តហោះចំនួន១០នៅក្នុងប្រទេសទួកគី អាហ្រ្វិកខាងត្បូង និង មជ្ឈឹមបូព៌ា។​​

Etihad គឺជាក្រុមហ៊ុន​ដែល​ទទួលបានផលពីការដកបំរាមនេះមុនគេ ដែលបញ្ជាក់ថា អ្នកធ្វើដំណើរអាច យកតាមខ្លួនបាននូវ កុំព្យួទ័រយួរដៃ និង ឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

ការដាក់ចេញវិធានការហាមឃាត់កន្លងមកដោយសារ ក្រុមចារកម្មអាមេរិក​រកឃើញព័ត៌មាន​សម្ងាត់ថា ក្រុមរដ្ឋឥស្លាម មានគម្រោងបំផ្ទុះនៅលើយន្តហោះ។​

មន្ត្រីនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់អាមេរិក​លើកឡើងថា ការសម្រេចដកចេញបំរាមនេះ ដោយសារតែក្រុមហ៊ុន​ Etihad បានបំពេញលក្ខខណ្ឌគ្រប់លើការពង្រឹងសុវត្ថិភាពតាមការណែនាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ