នាវាចម្បាំងអាមេរិក​រំកិលទៅជិតតំបន់ចិនកាន់កាប់នៅសមុទ្រចិនខាងត្បូង

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក​កាលពីថ្ងៃអាទិត្យម្សិលមិញបានរំកិលទៅជិត កោះមានជម្លោះដែលចិនកំពុងកាន់កាប់ ដែលករណីនេះអាចជា ចំណុចបង្កជម្លោះទៅថ្ងៃអនាគតរវាងប្រទេសមហាអំណាចទាំងពីរនេះ។​

នាវាពិឃាតអាមេរិក​ USS Stethem បានធ្វើដំណើរទៅជិតកោះ Triton នៅក្នុងប្រជុំកោះ Paracel មិនដល់​២២គីឡូម៉ែត្រទៀតទេ គឺជាតំបន់ដែលចិន កាន់កាប់ ហើយវៀតណាម និង តៃវ៉ាន់​ក៏អះអាងថា ជាកម្មសិទ្ធិរបស់ពួកគេដែរ។​

ប្រតិបត្តិការនេះ ត្រូវបានអាមេរិកអះអាងថា ដើម្បីជាការទាមទារសេរីភាព ដែនសមុទ្រលើផ្ទៃទឹកដែលមានជម្លោះ គឺចាប់ផ្តើមប៉ុន្មានម៉ោងនៅមុនពេលលោក ដូណល ត្រាំ ប្រធានាធិបតីអាមេរិក និង លោក ស៊ី ជីនពីង បានកំណត់កាលវិភាគជជែកគ្នាតាមទូរសព្ទ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

ភ្លាមៗនោះ មិនមានការឆ្លើយតប ឬ ប្រតិកម្មណាមួយ ពីរដ្ឋអំណាចទីក្រុងប៉េកាំង ជុំវិញការចល័តនាវារបស់សហរដ្ឋអាមេរិកនេះទេ។​

នេះគឺជាដំណើរការចល័យនាវាចម្បាំង របស់អាមេរិកលើកទីពីរហើយដែលធ្វើឡើងរបៀបនេះ ចាប់តាំងពីលោក ត្រាំលើ កាន់តំណែងកាលពីដើមឆ្នាំ២០១៧មក៕

 

 

 

 

 

 

 

 

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ