ស្ពាន​តម្លៃ​១២​លាន​ដុល្លារ​សង់​ដោយ​ក្រុមហ៊ុន​ចិន​បាក់​នៅ​កេនយ៉ា

ស្ពាន​មួយ​តម្លៃ ១២​លាន​ដុល្លារ ដែល​សាង​សង់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ប្រទេស​កេនយ៉ា ត្រូវ​បាន​ទូរទស្សន៍​ CNN ផ្សាយ​ថា បាន​បាក់​ តែ​ពីរ​សប្ដាហ៍​ក្រោយ​ពី​ប្រធានាធិបតី​កេនយ៉ា លោក អ៊ូហ៊ូរូ កេនយ៉ាត់តា បាន​ធ្វើ​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​ស្ពាន​នោះ ដែល​ស្ថិតនៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។

ទូរទស្សន៍ CNN បាន​ផ្សាយ​ថា ស្ពាន​ដែល​បាក់​ទាំង​មិន​ទាន់​សង់​ហើយ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កេនយ៉ា។

តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ CNN ស្ពាន​នោះ​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុមហ៊ុន​​ចិន​ឈ្មោះ ក្រុមហ៊ុន​វិស្វកម្ម និង​សំណង់​ឯ​នាយ​សមុទ្រ នៅ​ក្នុង​ស្រុក​ប៊ូសៀ។ ស្ពាន​នោះ ត្រូវបាន​សាង​សង់​ឡើង​ដើម្បី​ភ្ជាប់​ទៅ​តំបន់​មួយ ដែល​កំពុង​ខ្វះ​ខាត​ការ​អភិវឌ្ឍនិង​វិនិយោគ​ពី​រដ្ឋាភិបាល។

កាល​ពី​ឆ្នាំ​២០១៤​កន្លង មនុស្ស​រាប់​សិប​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថាបាន​ស្លាប់​នៅ​ក្នុង​ទន្លេ ដែល​ស្ពាន​ឆ្លង​កាត់​នោះ បន្ទាប់​ពី​ទូក​មួយ​គ្រឿង​បាន​ក្រឡាប់​លិច អំឡុង​ពេល​ឆ្លង​ទន្លេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ