កូរ៉េ​ខាង​ជើង​អះ​អាង​ពី​ជោគជ័យ​ក្រោយ​បាញ់​សាក​ល្បង​មីស៊ីល​ឆ្លង​ទ្វីប

បន្ទាប់​ពី​បាញ់​គ្រាប់​មីស៊ីល​នៅ​ព្រឹក​ថ្ងៃ​នេះ កូរ៉េ​ខាង​ជើង​បាន​ចេញ​មក​អះ​អាង​ថា ខ្លួន​បាន​បាញ់​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប ដែល​នេះ​មាន​ន័យ​ថា កូរ៉េ​ខាង​ជើង​ឈាន​ទៅ​រក​ការ​ផលិត​បាន​សម្រេច​នូវ​គ្រាប់​មីស៊ីល​បំពាក់​គ្រាប់​បែក​នុយក្លេអ៊ែរ ដែល​អាច​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​អ្នក​ជំនាញ​អាមេរិក​និយាយ​ថា គ្រាប់​មីស៊ីល​នោះ​អាច​រត់​ទៅ​ដល់​រដ្ឋ​អាឡាស្កា ហើយ​ការ​បាញ់​នោះ​កើត​ឡើង​ចំ​ថ្ងៃ​ដែល​អាមេរិក​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​គេ។

ការ​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ពី​សំណាក់​កូរ៉េ​ខាង​ជើង រឹត​តែ​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ លែង​ទ្រាំ​បាន​ត​ទៅ​ហើយ ហើយ​ជំរុញ​ទៅ​ចិន​ឲ្យ​​បញ្ចប់​​បញ្ហា​នេះ។

ការ​ដែល​កូរ៉េ​ខាង​ជើង​អាច​ផលិត​បាន​គ្រាប់​មីស៊ីល​អន្តរទ្វីប​នោះ វា​នឹង​ក្លាយ​ទៅ​ជា​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ពី​សំណាក់​រដ្ឋ​ឯកោ​ក្រី​ក្រ​មួយ​នេះ។

អ្នក​ប្រកាស​ព័ត៌មាន​តាម​ទូរទស្សន៍​កូរ៉េ​ខាង​ជើង បាន​ប្រកាស​ថា ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​នេះ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​មេដឹកនាំ គីម ជុងអ៊ុន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង បាន​និយាយ​ថា គ្រាប់​មីស៊ីល​នោះ រត់​បាន​ចម្ងាយ ២៨០២​គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ