កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន

កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​មេដឹកនាំ​ថ្មី​កូរ៉េ​ខាងត្បូង លោក មូន ជែអ៊ីន និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ដោត​ទៅ​លើ​ការ​គំរាម​កំហែង​ពី​ក្រុង​ព្យុងយ៉ាង​លើ​ជំនួប​លើក​ដំបូង​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ។

យោធា​កូរ៉េ​ខាង​ត្បូង បាននិយាយ​ថា ការ​បាញ់​គ្រាប់​មីស៊ីល​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​អាមេរិក​ត្រៀម​រៀប​ចំ​រំលឹក​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្លួន​ថ្ងៃ​ទី​០៤ ខែ​កក្កដា ហើយ​ក៏​ជា​ទង្វើ​បង្ក​ហេតុ​ថ្មី​បំផុត​ដែល​បាន​ជំរុញ​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ជុំ​វិញ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

អគ្គ​មេបញ្ជាការ​កង​ទ័ព​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា គ្រាប់​មីស៊ីល​ដែល​គេ​មិន​ទាន់​ស្គាល់​នោះ ត្រូវ​បាន​បាញ់​ចេញ​ពី​ទីតាំង​មួយ​នៅ​ជិត​តំបន់​ប៉ាងយ៉ុន នៅ​ភាគ​ខាង​ជើង​ខេត្ត​ព្យ៉ុងហ្កាន ហើយ​បាន​ធ្លាក់​នៅ​សមុទ្រ​ចិន​ខាង​កើត។

អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​និយាយ​ថា គ្រាប់​មីស៊ីល​នោះ បាន​ធ្លាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខរបស់​ជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ