មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​មាន​ឱកាស​ចុង​ក្រោយ​សម្រាប់​ចរចា

​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​មាន​ឱកាស​ចុង​ក្រោយ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​ខាង​ក្រៅ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អំឡុង​ពេល​ជំនួប​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា។

លោក អូបាម៉ា កំពុង​ស្ថិត​ក្នុង​ដំណើរ​នៅ​ទីក្រុង​សេអ៊ូល​នៅ​សប្ដាហ៍​នេះ ដើម្បី​និយាយ​ក្នុង​វេទិកា​មួយ​រៀបចំ​ដោយ​កាសែត​កូរ៉េ​ខាង​ត្បូង ជា​ទីដែល​លោក​ថ្លែង​ថា ការ​ព្យាយាម​អភិវឌ្ឍន៍​គ្រាប់​បែក​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ពុំ​បាន​ធ្វើ​អ្វី​ធានា​ដល់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​នោះ​ទេ។

ជំនួយ​ការ​នៅ​ឯ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅក្នុង​ជំនួប​ជាមួយ​លោក អូបាម៉ា នោះ លោក មូន បាន​សង្ខេប​ឡើង​វិញ​អំពី​ជំនួប​របស់​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

កូរ៉េ​ខាង​ជើង​កំពុង​តែ​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល ចាប់​តាំង​ពី​ដើម​ឆ្នាំ​មុន ដោយ​មិន​ខ្វល់​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​ទណ្ឌកម្ម​ដាក់​ដោយ​អង្គការ​សហ​ប្រជាជាតិ និង​ការ​គំរាម​ប្រើ​កម្លាំង​ទ័ព​ពី​អាមេរិក​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ