វៀតណាម​គ្រោង​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ម៉ូតូ​នៅ​ហាណូយ​នៅ​ឆ្នាំ​២០៣០

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា វៀតណាម​គ្រោង​នឹង​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ម៉ូតូ​​​នៅ​ទីក្រុង​ហាណូយ​នៅ​​ឆ្នាំ​២០៣០​ខាង​មុខ ដោយ​ថា ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

សារព័ត៌មាន​វៀតណាម បាន​ដក​ស្រង់​សម្ដី​អភិបាល​រង​ក្រុង​ហាណូយ លោក ង្វៀន ធៀនមិញ ដែល​បាន​និយាយ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រហែល ៧០​ភាគ​ មាន​ពាក់​ព័ន្ធ​នឹង​ម៉ូតូ ដែល​បង្ហាញ​ថា អ្នក​បើក​បរ​ម៉ូតូ​ ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្ពស់។

ចំណែក​ឯ​មន្ត្រី​ផ្នែក​ដឹក​ជញ្ជូន​នៅ​ទីក្រុង​ហាណូយ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា មន្ទីរ​ដឹក​ជញ្ជូន​នឹង​ពិចារណា​លើ​គ្រប់​មតិ​ទាំង​អស់​របស់​សមាជិក​នៃ​ក្រុម​ប្រឹក្សាភិបាល​ក្រុង ដើម្បី​កែ​លម្អ​សំណើ​កែ​ប្រែ​នេះ។

បើ​តាម​គម្រោង​ដែល​ត្រូវ​បាន​សារព័ត៌មាន​វៀតណាម​ឃើញ​នោះ បាន​ឲ្យ​ដឹង​​ថា ការ​ប្រើ​ប្រាស់​ម៉ូតូ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​ហាណូយ នឹង​ត្រូវ​បាន​កំណត់​បន្តិចម្ដងៗ​ចាប់​ពី​ឆ្នាំ​២០១៧ ហើយ​ឈាន​ទៅ​ហាម​ឃាត់​ទាំង​ស្រុង​នៅ​ចុង​ឆ្នាំ​២០៣០។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ​ទៅ​លើ​មនុស្ស​ជាង ១៥៣០០​គ្រួសារ កាល​ពី​ខែ​មុន បាន​រក​ឃើញ​ថា ពលរដ្ឋ​ប្រហែល ៨៤​ភាគរយ​នៅ​ទីក្រុង​ហាណូយ​ឯកភាព​លើ​ការ​ដាក់​កម្រិត​ចំនួន​ម៉ូតូ​ផ្ទាល់​ខ្លួន ហើយ​ពលរដ្ឋ​ដល់​ទៅ ៩០​ភាគរយ បាន​ឆ្លើយ​ថា ពួកគេ​ឯកភាព​ទៅ​នឹង​សំណើ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ម៉ូតូ​ផ្ទាល់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ