ប្រមុខ​ UN ថ្កោល​ទោស​ការ​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​របស់​កូរ៉េ​ខាង​ជើង

ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​ប្រទេស​នេះ​ហៅ​ថា ជា​ការ​សាក​ល្បង​មីស៊ីល​ឆ្លង​ទ្វីប​ដ៏​ជោគ​ជ័យ​ជា​លើក​ដំបូង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទ័ររ៉េស បាន​ថ្លែង​ថា ទង្វើ​បែប​នេះ គឺ​ជា​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់​ធ្ងរ​មួយ​ទៀត​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​បន្ត​ជំរុញ​ស្ថានការណ៍​ឲ្យ​កាន់​តែ​គ្រោះ​ថ្នាក់។

លោក​បន្ថែម​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​កាត់​បន្ថយ​ទង្វើ​បង្ក​ហេតុ​បន្ថែម​ទៀត និង​អនុវត្ត​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​នៅ​លើឆាក​អន្តរជាតិ។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ត្រូវ​បាន​គេ​រំពឹង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​បិទ​ទ្វារ​មួយ បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង​ប្រកាស​ថា ខ្លួន​សាក​ល្បង​បាន​​ជោគជ័យ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ជាលើក​ដំបូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ