អាមេរិក​ថ្កោល​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីលឆ្លង​ទ្វីប ចាត់​ទុក​ជា​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង

បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជាលើក​ដំបូង​នោះ អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​ព្រមាន​អំពី​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ពី​ក្រុង​ព្យុងយ៉ាង ហើយ​បញ្ជាក់​ថា អាមេរិក​នឹង​​មិន​ទទួល​យក​កូរ៉េ​ខាង​ជើង​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ AFP។

ការ​ដែល​កូរ៉េ​ខាង​ជើង​មាន​មីស៊ីល​ឆ្លង​ទ្វីប​នោះ បង្ហាញ​នូវ​របត់​ថ្មី​មួយ​សម្រាប់​ប្រទេស​ឯកោ​ក្រីក្រ​មួយ​នេះ ខណៈ​ដែល​ក្រុង​ព្យុងយ៉ាង​ជំរុញ​កម្មវិធី​នុយក្លេអ៊ែរ ដោយ​ថា ជា​ការ​ចាំ​បាច់​ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន។

ក្រុម​អ្នក​ជំនាញ​ខ្លះ​​បាន​និយាយ​ថា គ្រាប់​មីស៊ីល​បែប​នេះ អាច​រត់​ដល់​រដ្ឋ​អាឡាស្កា ឬ​ក៏​អាច​រត់​ទៅ​ដល់​ដែនដី​គោក​អាមេរិកតែ​ម្ដង។ ប៉ុន្តែ មាន​មន្ទិល​សង្ស័យ​យ៉ាង​ច្រើន​ចំពោះ​អ្វី​​ដែល​កូរ៉េ​ខាង​ជើង​បាន​អះអាង​អំពី​សមត្ថភាព​នៃ​គ្រាប់​មីស៊ីល​របស់​ខ្លួន​ដែល​អាច​វាយ​ប្រហារ​ដល់​គ្រប់​កន្លែង​នៃ​ពិភព​លោក​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​កូរ៉េ បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​ចាត់​ទុក​មីស៊ីល​នេះ​ថា ជា​អំណោយ​សម្រាប់​អាមេរិក នៅ​ថ្ងៃ​បុណ្យ​​ឯករាជ្យ។

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក បាន​ថ្លែង​ថា សហរដ្ឋ​អាមរិក​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​។ លោក​បន្ត​ថា ការ​សាក​ល្បង​គ្រាប់​មីស៊ីល​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ទៅ​លើ​អាមេរិក សម្ព័ន្ធ​មិត្ត​ និង​ដៃ​គូ​របស់​ខ្លួន​ បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ