ឆេះផ្សារល្បីឈ្មោះមួយនៅទីក្រុងឡុងដ៏

ផ្សារល្បីឈ្មោះមួយនៅទីក្រុងឡុងដ៍របស់អង់គ្លេសឈ្មោះ Camden Lock បានឆេះនៅព្រឹកថ្ងៃចន្ទនេះ ហើយក្រុមពន្លត់អគ្គីភ័យជាង៧០នាក់ កំពុងអន្តរាគមន៍ពន្លត់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌សារព័ត៌មាន AFP បានឲ្យដឹងថា ខណៈកម្លាំងពន្លត់អគ្គីភ័យ​កំពុងអន្តរាគមន៍នៅផ្សារ Camden Lock ក្រុមពន្លត់អគ្គីភ័យក៏ត្រូវបានដាក់ពង្រាយនៅផ្សាររាត្រីនិងផ្សារមួយចំនួននៅក្បែរនោះដែរ។​

ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុ ចំនួននៃការខូចខាត និងចំនួនមនុស្សដែលរងរបួសដោយសារអគ្គីភ័យនេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ