រញ្ជួយដីកម្លាំង៥,៩រិច្ឆទ័រនៅកោះ Leyte របស់​ហ្វីលីពីនព្រឹកនេះ​

រញ្ជួយដីកម្លាំង៥,៩ រិច្ឆទ័រ កើតឡើងនៅលើកោះភាគកណ្តាលនៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃចន្ទនេះ បន្តទៀតក្រោយពេលការញ្ជួយកាលពីសប្តាហ៍មុន មិនទាន់មានរបាយការណ៍នៃចំនួនអ្នកស្លាប់រងរបួសឬខូចខាតទ្រព្យសម្បត្តិច្បាស់លាស់នៅឡើយ។​

អ្នកជំនាញភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក​ថ្លែងថា តាមការសិក្សាការញ័រខ្លាំងគឺនៅកោះ Leyte នៅជិតទីក្រុង Ormoc ដែលមានមនុស្សរស់នៅប្រមាណ​២០០ ០០០នាក់។ ក្រុមអ្នកជំនាញបញ្ជាក់ថា ការរញ្ជួយដីនេះចាប់ផ្តើមម៉ោង​៩:៤១នាទីព្រឹក ដែលញ័រក្នុងជម្រៅ១២,៧គីឡូម៉ែត្រ។​

តំបន់ធំរបស់កោះ Leyte​ ជាភូមិមានពលរដ្ឋប្រមាណ​២លាននាក់ និងផ្នែកខ្លះនៅភាគកណ្តាលហ្វីលីពីននៅតែមិនមានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីការរញ្ជួយដីបំផ្លាញកន្លែងផលិតអគ្គិសនីកាលពីសប្តាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ