លោកអាបេ នឹងរុះរើគណៈរដ្ឋមន្ត្រី ខណៈប្រជាប្រិយភាពធ្លាក់ចុះទាបបំផុត​

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ នឹងរុះរើគណៈរដ្ឋមន្ត្រី​របស់លោកនិងថ្នាក់ដឹកនាំគណបក្ស នៅដើមខែក្រោយនេះជា សកម្មភាពដើម្បីស្តារប្រជាប្រិយភាពឡើងវិញក្រោយពេលការធ្លាក់ចុះខ្លាំងចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិ​កាលពីឆ្នាំ២០១២មក។​

កាលពីសប្តាហ៍មុន ការធ្លាក់ចុះប្រជាប្រិយភាពនេះត្រូវបានបង្ហាញដោយក្រុមអ្នកនយោបាយ​ជំនាន់ថ្មីមួយក្រុម ដែលបានលើកឡើងពីចំណុចហានិភ័យក្រោយពេល​ លោក ​អាបេ ដឹកនាំរដ្ឋាភិបាលជិត៥ឆ្នាំនេះ ដែលមានការិះគន់ពីម្ចាស់ឆ្នោតលើភាពក្រអឺតក្រទមនៃអ្នកគ្រប់គ្រងគណៈរដ្ឋមន្ត្រីរបស់លោកគឺលោក​ Yoshihide Suga។

តាមទស្សនៈនៃការស្ទង់មតិដែលបង្ហាញនៅថ្ងៃចន្ទនេះគឺបង្ហាញថា លោក ហ្ស៊ីនហ្សួ អាបេ បានធ្លាក់ចុះប្រជាប្រិយភាពចាប់តាំងពីលោកវិលចូលកាន់តំណែងវិញកាលពីឆ្នាំ២០១២ ដែលមានអ្នកគាំទ្រ៣៦% គឺធ្លាក់ចុះពី៤៩%។​

លោកអាបេ បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ នៅពេលចូលរួមប្រជុំកំពូលជាមួយប្រទេសG20ថា នឹងមានការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក នៅដើមខែសីហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ