កូរ៉េខាងជើងព្រមានបាញ់​នុយក្លេអ៊ែលើកន្លែងសមយុទ្ធរបស់អាមេរិក​

កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកឡើងថា សមយុទ្ធបាញ់គ្រាប់ពិតរបស់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គឺជាការបង្ហាញពីសញ្ញាគំរាមកំហែងប្រឆាំងទីក្រុងព្យុងយ៉ាង ដែលកូរ៉េខាងជើងចោទថា អាមេរិកកំពុងតែរុញស្ថានការណ៍ឲ្យធ្លាក់ដល់ការចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែ។​

សម្ព័ន្ធមិត្តអាមេរិកនិងកូរ៉េខាងជើងចាប់ផ្តើមធ្វើសមយុទ្ធស្របពេល ដែល​ភាពតានតឹងកំពុងកើនឡើងនៅឧបទ្វីបកូរ៉េ ខណៈកូរ៉េខាងជើងបាញ់សាកល្បងអាវុធមីស៊ីលអន្តរទ្វីបជាលើកទី១កាលពីសប្តាហ៍មុន ហើយអាវុធរបស់កូរ៉េខាងជើងនោះត្រូវបានអ្នកជំនាញនិយាយថា អាចនាំក្បាលគ្រាប់នុយក្លេអ៊ែ និងបាញ់ដល់សហរដ្ឋអាមេរិក។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

កាលពីថ្ងៃសៅរ៍អាមេរិក រៀបចំធ្វើសមយុទ្ធឡើងរួមជាមួយកូរ៉េខាងត្បូង ដើម្បីឆ្លើយតបភ្លាម ពីលទ្ធភាពនៃគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលសមយុទ្ធនេះផ្តោតលើការទប់ទល់ជាមួយការវាយប្រហារដោយមីស៊ីលតាមអាកាសនិងបាញ់ក្រោមដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ