អ៊ីរ៉ាក់​ប្រកាស​ថា ឈ្នះ​សង្គ្រាម​លើ​អំពើ​ឃោឃៅនិង​ភេរវកម្ម​នៅ​ទីក្រុង​មូស៊ូល

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក ហៃឌ័រ អាល់ អាបាឌី បាន​ប្រកាស​អំពី​ជ័យជម្នះ​ទៅ​លើ​អំពើ​ឃោឃៅ និង​អំពើ​ភេរវកម្ម នៅ​ទីក្រុង​មូស៊ូល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​ប្រកាស​ថា កងទ័ព​រដ្ឋាភិបាល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ទៅ​លើ​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​របស់​ប្រទេស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ AFP។

ឈរ​ជាមួយ​សមាជិក​នៃ​កង​កម្លាំង​សន្តិសុខ លោក អាបាឌី បាន​កោត​សរសើរ​ចំពោះ​ការ​ដណ្ដើម​បាន​ទីក្រុង​មូស៊ូល​មក​វិញ បន្ទាប់​ពី​ពួក​ឧទ្ទាម​រដ្ឋ​ឥស្លាម បាន​វាយ​យក​ឈ្នះ​កង​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ កាល​ពី ៣​ឆ្នាំ​មុន។

លោក អាបាឌី ថ្លែង​ថា ជ័យជម្នះ​នេះ គឺ​ជា​ជ័យ​ជម្នះ​លើ​ភាព​ងងឹត ជ័យ​ជម្នះ​លើ​អំពើ​ឃោឃៅ និង​ចលនា​ភេរវកម្ម។

លោក​បន្ថែម​ថា ប្រតិបត្តិការ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ផែនការ និង​អនុវត្ត​បាន​ជោគជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ