ម៉ាឡេស៊ី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្រោយ​ពួក​បះបោរ​បាក់​ទ័ព​នៅ​អ៊ីរ៉ាក់

ប្រទេស​ម៉ាឡេស៊ី បាន​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រត់​គេច​ខ្លួន​របស់​ពួក​ឧទ្ទាម បន្ទាប់​ពី​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ប្រកាស​ជ័យជម្នះ​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ទីក្រុង​មូស៊ូល និង​រ៉ាហ្កា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ហ៊ីសហាំមូឌីន ហ៊ូសេន បាន​និយាយកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា របាយការណ៍​ចារកម្ម បាន​បញ្ជាក់​ថា ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាមដែល​កំពុង​រត់​គេច​ខ្លួន​នៅ​តំបន់​មជ្ឈឹម​បូព៌ា​នោះ មាន​ផែនការ​ផ្លាស់​ប្ដូរ​មូលដ្ឋាន​របស់​ពួកគេ​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​គួឡាឡំពួរ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ លោក​ប្រកាស​ថា ក្រុម​រដ្ឋ​ឥស្លាម គឺ​ជា​សត្រូវ​លេខ​១​របស់​រដ្ឋាភិបាល។

លោក ហ៊ីសហាំមូឌីន បាន​និយាយ​បន្ត​ថា ជ័យជម្នះ​ទៅ​លើ​ពួក​បះបោរ​នៅ​ទីក្រុង​មូស៊ូល ទីក្រុង​រ៉ាហ្កា និង​អាឡិបប៉ូ បាន​បញ្ជូន​សមាជិក​ពួក​បះបោរ​ជាច្រើន​នាក់​រត់​គេច​ពី​តំបន់​មជ្ឈឹម​បូព៌ា។

លោក​បន្ថែម​ថា អ្វី​ដែល​កើត​ឡើង​នៅ​តំបន់​មជ្ឈឹម​បូព៌ា បាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ