យោធា​ហ្វីលីពីន​ថា ពួក​បះបោរ​បង្ខំ​ក្មេង​ឲ្យ​កាន់​កាំភ្លើង​ច្បាំង

កង​ទ័ព​ហ្វីលីពីនបាន​និយាយ​ថា ក្មេងៗនិង​ចំណាប់​ខ្មាំង ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ពួក​បះបោរ​ប្រដាប់​អាវុធ នៅ​ក្នុង​សមរភូមិ​នៅ​ទីក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង​ ដែល​បាន​អូស​បន្លាយ​ពេល​អស់​រយៈពេល ៧​សប្ដាហ៍​មក​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ពួក​បះបោរ​ឥស្លាម​ជ្រុល​និយម បាន​ដណ្ដើម​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​មក​ម៉្លេះ ក្នុង​បំណង​បង្កើត​ខេត្ត​មួយ​សម្រាប់​ខ្លួន ហើយ​បាន​ចាប់​បង្ខាំង​មនុស្ស​ជាង ១០០​នាក់ នៅ​ក្នុង​ទីក្រុង​នេះ បើទោះបី​ជា​ទាហាន​រដ្ឋាភិបាល​ប្រឹង​ប្រែង​បណ្ដេញ​ពួកគេ​ចេញ​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន និយាយ​ថា ពួក​សកម្ម​ប្រយុទ្ធ​ខ្លះ មាន​វ័យ​ក្មេងៗ ដែល​អាច​ត្រូវ​បាន​គេ​ជ្រើស​រើស និង​ហ្វឹក​ហ្វឺន​ឲ្យ​ប្រើ​ប្រាស់​កាំភ្លើង នៅ​ពេល​ពួកគេ​នៅ​ជា​ក្មេងៗ​នៅ​ឡើយ។

យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មនុស្ស​ជាង ៥០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា ក្នុង​នោះ​មាន​ទាហាន និង​ប៉ូលិស ៨៩​នាក់ ជន​ស៊ីវិល ៣៩​នាក់ និង​ពួក​បះបោរ ៣៧៩​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ