កូរ៉េ​ខាង​ត្បូង​គ្រោង​សង់​សារមន្ទីរ​រំលឹក​ស្ត្រីត្រូវ​ទាហាន​ជប៉ុនចាប់​រំលោភ

រដ្ឋ​មន្ត្រី​ថ្មី​នៃ​គ្រួសារ និង​សមភាព​យេនឌ័រ​របស់​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ផែនការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កសាង​សារមន្ទីរ​មួយ​នៅ​ទីក្រុង​សេអ៊ូល ដើម្បី​រំឭក​ដល់​អតីត​ស្ត្រី​កូរ៉េ​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ទាហាន​ជប៉ុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មានជប៉ុន​ឃ្យូដូ ដោយ​ផ្អែក​តាម​ការ​ផ្សាយ​របស់​យ៉ុនហាប់។

យ៉ុនហាប់ បាន​ផ្សាយ​បន្ត​ថា អ្នកស្រី ជុង យ៉ុន បេក ដែល​ស្ថិត​ក្នុង​ដំណើរ​ទៅ​ទស្សនា​មណ្ឌល​ចែក​រំលែក​សម្រាប់​ស្ត្រី​រង​គ្រោះ​នោះ បាន​និយាយ​ថា សារមន្ទីរ​រូបភាព នឹង​ក្លាយ​ជា​កន្លែង​ដ៏​ទាក់​ទាញ ដែល​រំឭក​ឡើង​ពី​មនុស្ស​រង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស អំឡុង​សង្គ្រាម។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំឡុង​ដំណើរ​នោះ អ្នកស្រី ជុង ប្រាប់​ថា បញ្ហា​របស់​ស្ត្រី​បម្រើ​ផ្លូវ​ភេទ មិន​មែន​ជា​បញ្ហា​រវាង​កូរ៉េ​ខាង និង​ជប៉ុន​ទៀត​នោះ​ទេ ប៉ុន្តែ ជា​បញ្ហា​អន្តរជាតិ។

អ្នកស្រី ជុង គឺ​ជា​សាស្ត្រា​ចារ្យ​ប្រវត្តិសាស្ត្រ និង​ជា​សកម្មជន​សិទ្ធិ​ស្ត្រី ដែល​បាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ អ្នកស្រី​ថ្លែង​ថា អ្នកស្រី​សង្ឃឹម​ថា ការងារ​សាង​សង់​សារមន្ទីរ នឹង​ចាប់​ផ្ដើម​ឆាប់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ