តួកគី​ចាប់​ខ្លួន​បុគ្គលិក​ស្ថាប័ន​បច្ចេកវិទ្យា​សង្ស័យ​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​ឆ្នាំ​មុន

អាជ្ញាធរ​តួកគី បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មនុស្ស១០៥​នាក់ ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​យោធា កាល​ពី​មួយ​ឆ្នាំ​មុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ផ្អែក​ទៅ​តាម​ការ​ផ្សាយ​របស់​អានដូលូ​នៅ​ថ្ងៃ​នេះ។

កាល​ពី​ឆ្នាំ​មុន ប៉ូលិស​តួកគី​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន ដែល​ត្រូវ​បាន​សង្ស័យ​ថា មាន​ទំនាក់​ទំនង​នឹង​បុព្វ​ឥស្លាម ហ្វេទូឡា ហ្គូឡេន​ ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ចោទ​ប្រកាន់​ថា បាន​រៀបចំ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​។

ទីភ្នាក់ងារ​ព័ត៌មាន​តួកគី​អានាដូលូ បាន​ផ្សាយ​ថា ប៉ូលិស​បាន​ឃុំ​ខ្លួន​មនុស្ស ៥២​នាក់ ក្នុង​ចំណោម​ ១០៥​នាក់ ស្ថិត​នៅ​ក្រោម​ការ​ស្វែង​រក​ចាប់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត ៨ ក្នុង​នោះ​មាន​អតីត​បុគ្គលិក​នៃ​ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​របស់​ប្រទេស​នេះ និង​អាជ្ញាធរ​ទូរគមនាគមន៍។

Reuters បាន​ផ្សាយ​ថា មនុស្ស​ប្រហែល ៥​ម៉ឺន​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បុគ្គលិក​រដ្ឋ ១៥​ម៉ឺន​នាក់ មាន​គ្រូ​បង្រៀន ចៅ​ក្រម និង​យោធា​ផង​ដែរ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មុខ​តំណែង នៅ​ក្រោម​ច្បាប់​សឹក​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ