អាបេ សន្យា​ជួយ​ជន​រង​គ្រោះ​ទឹក​ជំនន់ ខណៈ​អ្នក​ស្លាប់​ឡើង​ដល់​២៥​នាក់

នាយករដ្ឋ​មន្ត្រី​ជប៉ុ​ន លោក ហ្ស៊ិនហ្ស៊ូ អាប នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​មើល​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​នេះ និង​បាន​សន្យា​ថា រដ្ឋាភិបាល​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​កសាង​តំបន់​នោះ​ឡើង​វិញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ភ្លៀង​ធ្លាក់​ជោគ​ជាំ​ចាប់​តាំង​ពី​មួយ​សប្ដាហ៍​កន្លង​មក​នោះ បា​ន​បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ឌី និង​ទឹក​ជំនន់​លិច​​ភាគ​និរតី​នៃ​កោះ​ឃ្យូស៊ូ ដោយ​បាន​បង្ខំ​ប្រជាជន​ជាង ៤​សែន​នាក់ ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

មនុស្ស​ដល់​ទៅ ២៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ២៣​នាក់​ទៀត កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

លោក អាបេ ដែល​កម្រិត​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ឆ្នាំ​២០១២​មក​នោះ បាន​កាត់​បន្ថយ​ដំណើរ​នៅ​តំបន់​អឺរ៉ុប​មួយ​ថ្ងៃ ដោយសារ​គ្រោះ​មហន្តរាយ​នេះ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​មើល​តំបន់​រង​គ្រោះ​មិន​ដល់ ២៤​ម៉ោង​ផង ក្រោយ​ពី​រូប​លោក​វិល​ត្រឡប់​ទៅ​ដល់​ប្រទេស​វិញ។

ទាហាន ប៉ូលិស និង​ក្រុម​ពន្លត់​អគ្គិភ័យ​ប្រហែល ១១០០០​នាក់ កំពុង​ប្រយុទ្ធ​នឹង​ល្បាប់​ភក់ និង​គំនរ​កម្ទេច​កម្ទីនៅ​តំបន់​ជន​បទ ដោយ​បាន​ព្យាយាម​ស្វែង​រក​អ្នក​កំពុង​បាត់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ