បុរស​ម្នាក់​​ព្យាយាម​បើក​ទ្វារ​យន្តហោះ​ AirAsia អំឡុង​ហោះ​ហើរ​លើ​អាកាស

ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា បុរស​ម្នាក់​បាន​ព្យាយាម​បើក​ទ្វារ​​អាសន្ន​នៅ​លើយន្តហោះ ខណៈ​ដែល​យន្តហោះ​កំពុង​ហោះ​ហើរ​លើ​អាកាស ដោយ​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ និង​បុគ្គលិក​បម្រើការ​លើ​យន្ត​ហោះ​នោះ​រង​របួស នៅ​ពេល​ពួកគេ​ព្យាយាម​រារាំង​បុរស​ម្នាក់​នោះ ខណៈ​ពេល​យន្តហោះ​ប្រុង​ប្រៀប​ចុះ​ចត។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រោយ​ពី​កើត​ហេតុ បុរស​ឈ្មោះ អាហ្វតាប់ អាម៉េដ អាយុ ៣២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន និង​ប្រគល់​ទៅ​ឲ្យ​សន្តិសុខ​ព្រលាន​យន្តហោះ ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​រ៉ាន់ជី កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ។

អ្នកនាំ​ពាក្យ​ក្រុមហ៊ុន AirAsia បាន​និយាយ​ក្នុង​សេចក្ដី​​ប្រកាស​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន​បញ្ជាក់​ថា យន្តហោះ​នោះ​ជួប​ប្រទះ​នឹង​អ្នក​ដំណើរ​គ្មាន​របៀប​រៀប​រយ​ម្នាក់ នៅ​លើ​ជើង​ហោះ​ហើរ​ពី​ទីក្រុង​ញូវដេលី ទៅ​កាន់​ទីក្រុង​រ៉ាន់ជី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

ក្រុមហ៊ុន​​នេះ​រៀបរាប់​ថា នៅ​អំឡុង​ពេល​ចុះ​ចត​នៅ​ឯ​ទីក្រុង​រ៉ាន់ជី អ្នក​ដំណើរ​គ្មាន​សណ្ដាប់​ធ្នាប់​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សន្តិសុខ​ឥណ្ឌា ដើម្បី​ស៊ើប​អង្កេត​បន្ត។

ទោះជាយ៉ាងណា ក្រុម​មន្ត្រី​ពុំ​បាន​និយាយ​អំពី​ភិន​ភាគ​នៃ​អ្នក​ដំណើរ​ដែល​ចាប់​ខ្លួន​ ផល​វិបាក​កើត​ឡើង​ក្រោយ​ហេតុការណ៍​នោះ ឬ​ក៏​មូលហេតុ​ដែល​បុរស​ម្នាក់​នោះ​ព្យាយាម​បើក​ទ្វារ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ