អាមេរិក​តេស្ត​ប្រព័ន្ធ​ស្កាត់​មីស៊ីល​​ជោគជ័យ ចំ​ពេល​តាន​​តឹង​ខ្លាំង​ជាមួយ​កូរ៉េ​ខាង​ជើង

ក្រុម​មន្ត្រី​​និយាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា យោធា​អាមេរិក​បាន​ធ្វើ​តេស្ត​សាកល្បង​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្កាត់​គ្រាប់​មីស៊ីល ខណៈ​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប ដែល​អាច​រត់​ទៅ​ដល់​រដ្ឋ​អាឡាស្កា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP ផ្សាយ​បន្ត​ថា ការ​សាកល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាញ់​ចំ​គោលដៅ​គ្រាប់​មីស៊ីល​នៅ​លើ​អាកាស នៅ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ស្ថិត​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ហាវ៉ៃ។

ទីភ្នាក់ងារ​ប្រព័ន្ធ​ការពារ​មីស៊ីល​អាមេរិក បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ប្រព័ន្ធ​ស្កាត់​មីស៊ីល​នេះ បាន​តាម​ចាប់ និង​បាញ់​កម្ទេច​​ចំ​គោល​ដៅ។

ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​តាម​ស្កាត់ និង​កម្ទេច​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី មធ្យម និង​រយៈ​ចម្ងាយ​ឆ្ងាយ អំឡុង​ពេល​គ្រាប់​មីស៊ីល​រត់​ដល់​គោលដៅ​ចុង​ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ