ក្រុមអភិរក្សនៅហុងកុងប្រឆាំងការវាយកម្ចេចអគារបន្សល់ពីសង្គ្រាមលោក

ប្រជាពលរដ្ឋជាក្រុមអ្នកអភិរក្សនៅក្នុងទីក្រុងហុងកុងតវ៉ាប្រឆាំងអាជ្ញាធរចំពោះគម្រោងនៃការវាយកម្ចេចអគាដែលបន្សល់ទុកពីសម័យសង្គ្រាមលោកលើកទី២ ដើម្បីអភិវឌ្ឍន៍រៀបចំទីក្រុង។​

តាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា អគានោះស្ថិតនៅចំកណ្តាលទីក្រុងហុងកុង ដែលមានកន្លែងខ្លះទាប កន្លែងខ្លះខ្ពស់។ អាជ្ញាធរពាក់ព័ន្ធនឹងរៀបចំការប្រជុំនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីសម្រេចថា ត្រូវវាយកម្ចេចចោលដើម្បីអភិវឌ្ឍន៍ឬយ៉ាងណា។​

គម្រោងរបស់អាជ្ញាធរចង់វាយកម្ចេចអគារដែលបន្សល់ពីសម័យសង្គ្រាមនេះ ដែលខ្លះមានកម្ពស់ពី៣ទៅ៥ជាន់  ដើម្បីកសាងអគារលំនៅឋានដែលមានកម្ពស់ខ្ពស់ចំនួន​២ជំនួសវិញ។​

ក្រុមអ្នកអភិរក្សបានកោះប្រជុំគ្នាហើយលើកឡើងថា ពួកគេចង់ឲ្យរដ្ឋាភិបាល បដិសេធចោលគម្រោងនេះ ឬ ឲ្យគិតម្តងទៀតរុញការអភិវឌ្ឍន៍ទៅកាន់តំបន់ផ្សេងវិញ។​

អគារដែលកំពុងមានភាពចម្រូងចម្រាស់នេះកសាងឡើងតាមបែបស្ថាបត្យកម្ម Tong Lau។ Tong Lau គឺជាឈ្មោះស្ថាបត្យកម្ម​ដែលគេហៅក្នុងការកសាងអគារចន្លោះចុងសតវត្ស១៩ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ នៅដែនដីហុងកុង។ អគារទាំងនេះមានលក្ខណៈពិសេសជណ្តើរទូលាយ ខ្យល់អាកាសចេញចូលបានល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ