ម៉ាឡេស៊ីកែសម្រួលច្បាប់ឲ្យមានការដាក់ទោសជាសាធារណៈ

រដ្ឋ​ Kelantan របស់ម៉ាឡេស៊ី កាលពីថ្ងៃពុធម្សិលមិញបានកែសម្រួលច្បាប់ឥស្លាម ដែលឲ្យមានការដាក់ទោសទណ្ឌកម្មជាសាធារណៈនាំឲ្យមានការរិះគន់ពីក្រុមប្រឆាំងថាផ្ទុយពីរដ្ឋធម្មនុញ្ញ។​

រដ្ឋនេះដឹកនាំដោយ​គណបក្សឥស្លាមម៉ាឡេស៊ី ដែលបានសម្រេចធ្វើវិសោធនកម្មច្បាប់ sharia ដោយអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មជាសាធារណៈ ចំពោះអ្នកដែលបានប្រព្រឹត្តកំហុស។​

ការដាក់ទណ្ឌពីមហាជននោះត្រូវបានកំណត់ដោយច្បាប់ Sharia នៅក្នុងប្រទេសម៉ាឡេស៊ីរួចហើយ គ្រាន់តែថា កន្លងមកតម្រូវឲ្យធ្វើជាលក្ខណៈមិនសាធារណៈទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

ការកែប្រែច្បាប់នេះតម្រូវ ឲ្យមានការកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ ដែល​ត្រូវអនុវត្តនៅក្នុងរដ្ឋនៅខាងជើងភាគខាងកើតនៃប្រទេស គឺច្បាប់អនុញ្ញាតឲ្យដាក់ទណ្ឌកម្មជាសាធារណៈ លើកលែងតែ ករណីលួច ឬ ផិតក្បត់គូស្នេហ៍អាច ត្រូវអនុញ្ញាឲ្យចោលដំថ្មលើរហូតដល់ស្លាប់ ត្រូវដកចេញ។​​

ក្រោយច្បាប់នោះត្រូវបានបោះឆ្នោតអនុម័ត្រ ឧបនាយករដ្ឋមន្ត្រី Mohd Amar Nik Abdullah ថ្លែងថា ការសម្រេចឲ្យធ្វើទារុណកម្មនៅខាងក្រៅ ឬ នៅក្នុងពន្ធនាគារនោះនៅតែស្ថិតនៅលើការសម្រេចជាក់ស្តែងរបស់លោក​ចៅក្រមដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ