លោក ត្រាំ ថាការជជែកជាមួយលោក ពូទីន បានផលល្អច្រើន​

ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងថា លោ​កបានជួបជាមួយមេដឹកនាំរុស្ស៊ី លោក​ វ្លាឌីមៀ ពូទីន ក្នុងរយៈពេលវែងមួយ ហើយជជែកគ្នាបានផលល្អច្រើន។​

លោកត្រាំ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយអ្នកកាន់សាសនាគ្រឹស្តប៉ុន្មានថ្ងៃក្រោយពេល លោកជួបជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលប្រទេស G20 នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។​នេះបើតាមសារព័ត៌មាន BBC។​

ប្រធានាធិបតីអាមេរិក​ថ្លែងថា លោក​គិតថា លោក ពូទីន ប្រហែលរំពឹងថា លោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នកបានតំណែងនៅសេតវិមាន។​

មានការស៊ើបអង្កេតជាច្រើនដែលផ្តោតលើការចោទថា រុស្ស៊ីជាអ្នកនៅពីក្រោយក្នុងការជួយឲ្យលោក ដូណល ត្រាំ ឈ្នះការបោះឆ្នោត ប៉ុន្តែលោក ត្រាំ ច្រានចោល​ការសំអាងហេតុទាំងនោះ ចំណែករុស្ស៊ីក៏បានច្រានចោលជាញឹកញាប់លើករណីចោទប្រកាន់នេះដែរ។​

លោកត្រាំ បញ្ជាក់ថា ជំនួបនេះដែលពិភពលោកនឹកស្មានមិនដល់ថា មហាអំណាចនុយក្លេអ៊ែទាំងពីរអាចមានទំនាក់ទំនងល្អដូច្នេះទេ។ លោក​ថា ការផ្អាកផ្ទុះអាវុធនៅភាគនិរតីនៃប្រទេសស៊ីរីនោះគឺជាការបង្ហាញថា មានកិច្ចសហការល្អពីលោក ពូទីន ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ