អាមេរិកចង់ពិភាក្សាឡើងវិញពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង​

សហរដ្ឋអាមេរិក​កាលពីថ្ងៃពុធម្សិលមិញបានថ្លែងប្រាប់ទៅកូរ៉េខាងត្បូងថា ចង់ពិភាក្សាឡើងវិញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។​

នេះគឺជាការប្រែប្រួលការធ្វើពាណិជ្ជកម្ម​ ដែលធ្វើឡើង​ដោយប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ។ លោកចង់ធ្វើការកែប្រែលក្ខខណ្ឌមួយចំនួន​ក្នុងការធ្វើពាណិជ្ជកម្មនៅអាមេរិកខាងជើងនិងបញ្ហាប្រឈម​លើការរឹតត្បិតពន្ធនាំចូលពីសេសគឺ ដែក។​ លោក​ក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មរវាងដៃគូនៅអាស៊ីប៉ាស៊ីហ្វិច TPP កាលពីខែមករា។​ នេះបើតាមសារព័ត៌មាន BBC។​

កូរ៉េខាងត្បូងគឺជាដៃគូសំខាន់របស់សហរដ្ឋអាមេរិក ដែលទំហំនៃការដោះដូរពាណិជ្ជកម្មទាំងទំនិញ និង សេវាមានដល់ ១៤៤,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។​

កាលពីឆ្នាំ២០១២ រដ្ឋការរបស់លោក អូបាម៉ា បានរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដោយបានបញ្ជាក់ពី ពេលវេលាសំខាន់​១៦ឆ្នាំ ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសទាំងពីរអាមេរិកនិងកូរ៉េខាងត្បូង។​ ប៉ុន្តែកិច្ចព្រមព្រៀងនោះ មានបញ្ហារាំងស្ទះមួយចំនួនទៀត​លោក ត្រាំ ចង់ធ្វើការកែសម្រួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ