ADB ព្រមានពីករណីគ្រោះមហន្តរាយដោយសារប្រែប្រួលអាកាសធាតុ​នៅអាស៊ី​

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានបង្ហាញរបាយការណ៍ថា ការអភិឌ្ឍផ្នែកសេដ្ឋកិច្ចរីកចម្រើនខុសធម្មតានោះ និងបង្កគ្រោះថ្នាក់ខ្លាំងដល់ក្រុមអ្នកក្រីក្រ។​

របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី​ចេញផ្សាយនៅថ្ងៃសុក្រនេះបញ្ជាក់ថា ប្រសិនជាពិភពលោកនៅតែប្រើប្រាស់ប្រេងឥន្ទនៈហ្វូស៊ីល នោះនឹងធ្វើឲ្យតំបន់ដែលមនុស្សរស់នៅច្រើនកកកុញកាន់តែឡើងកំដៅខ្លាំង ធ្វើឲ្យប្រែប្រួលរលកកម្ពៅ នីវ៉ូទឹកសមុទ្រកើនឡើង ការប្រែប្រួលទឹកភ្លៀង ដែលអាចបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ី និង ប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។​

របាយការណ៍ចេញផ្សាយពីទីក្រុងម៉ានីលប្រទេសហ្វីលីពីន​បានបញ្ជាក់ថា ការផ្លាស់ប្តូរអាកាសធាតុដែលមិនមានការគំរាមកំហែងកាលពីទសវត្សរ៍មុនៗ គឺមានភាពប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។​

របាយការណ៍បញ្ជាក់នៅទសវត្សចុងក្រោយនេះ គឺពិភពលោកមានការកើនឡើងកម្ពៅខ្លាំង ធ្វើឲ្យប៉ះពាល់ខ្លាំងសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះ។​

ប៉ុន្តែរបាយការណ៍នោះបញ្ជាក់ថា តំបន់ទាំងនេះអាចនឹងជៀសផុតពីគ្រោះមហន្តរាយបានបើសិនជាងាកទៅប្រើប្រាស់ថាមពលដែលអាចកកើតឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ