តុលាការហុងកុងដកតំណែងតំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យ៤រូប

តុលាការជាន់ខ្ពស់នៅដែនដីហុងកុង បានសម្រេចដកតំណែងតំណាងរាស្ត្រ៤រូបដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្រឆាំងរដ្ឋអំណាចទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការចោទថា ពួកអ្នកទាំងនេះស្បថចូលកាន់តំណែងមិនត្រឹមត្រូវ។

សមាជិកសភាទាំង៤រូបនេះ បានស្បថចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ២០១៦។ ពេលស្បថចូលកាន់តំណែងក្រុមយុវជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះ បានបញ្ជូលពាក្យខ្លះលើសពីការតម្រូវ ដូចជា យើងប្តេជ្ញាធ្វើឲ្យមានការបោះឆ្នោតជាសកលក្នុងការជ្រើសរើសមេដឹកនាំមិនស្ថិតនៅក្រោមការរៀបចំរបស់រដ្ឋអំណាចទីក្រុងប៉េកាំង។​ នេះបើតាមសារព័ត៌មានBBC​។​

ចំណែកចំណាត់ការរបស់តុលាការនេះធ្វើឡើង​ក្រោយពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ព្រមានដល់ដែនដីនេះ ចំពោះការតវ៉ាកន្លងមក។​

កាលពីឆ្នាំ២០១៤នៅដែនដីហុងកុងមានចលនាតវ៉ាជាទ្រង់ទ្រាយធំ ទាមទារឲ្យមានការបោះឆ្នោតជាសកលក្នុងការជ្រើសរើសមេដឹកនាំ ប៉ុន្តែការទាមទារនេះត្រូវបានច្រានចោលដោយរដ្ឋអំណាចទីក្រុងប៉េកាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ