ចិនរងការរិះគន់ខ្លាំងករណីមិនឲ្យសកម្មជនជាប់ឃុំព្យាបាលជំងឺ​ក្រៅប្រទេសរហូតស្លាប់

ចិនប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ​ក្រោយពេល មិនអនុញ្ញាតឲ្យសកម្មជនដែលល្បីឈ្មោះមួយរូប កំពុងជាប់ឃុំ​លោក Liu Xiaobo ចេញទៅក្រៅប្រទេសព្យាលបាលជំងឺមហារីក ហើយសកម្មជនរូបនោះបានស្លាប់កាលពីម្សិលមិញ។​

សកម្មជនរូបនេះត្រូវបានរដ្ឋអំណាចទីក្រុងប៉េកាំងឃុំខ្លួនអស់១១ឆ្នាំ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យនៅក្នុងប្រទេសចិនកាលពីម្សិលមិញ ក្នុងអាយុ៦១ឆ្នាំដោយសារជំងឺមហារីក។​

ដោយផ្អែកលើការលះបង់របស់សកម្មជនរូបនេះដើម្បីសេរីភាព​ គណៈកម្មាធិការពានរង្វាន់ណូបែល បានផ្តល់ពានរង្វាន់សនិ្តភាពដល់រូបលោកកាលពីឆ្នាំ២០១០។​ លោក​ Liu Xiaobo ធ្លាប់ថ្លែងថា រដ្ឋអំណាចចិនបានធ្វើឲ្យសុខភាពរបស់ចុះខ្សោយខ្លាំង។​

ទន្ទឹមនឹងការរិះគន់ករណីស្លាប់សកម្មជនរូបនេះ សហគមន៍អន្តរជាតិក៏បានជំរុញឲ្យបញ្ឈប់ការឃុំខ្លួនអ្នកស្រីជាភរិយារបស់លោក​ Liu Xiaobo នៅក្នុងផ្ទះ។​

វេជ្ជបណ្ឌិតចិន​ដែលព្យាបាលលោក​ Liu Xiaobo ថ្លែងថា សកម្មជនរូបនេះស្លាប់យ៉ាងស្ងៀមស្ងាត់មិនមានធ្វើទុក្ខអ្វីទេ ហើយបាននិយាយសម្តីចុងក្រោយថា «សូមអ្នករស់នៅឲ្យបានល្អ»។​

មិនមានមន្ត្រីចិនរូបណាចេញមកបកស្រាយករណីនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចេញផ្សាយថា ការចោទរបស់សហគមន៍អន្តរជាតិ​ ពិសេសលោកខាងលិចនោះគឺធ្វើឡើងក្រោមហេតុផលនយោបាយចង់ដាក់សម្ពាធលើចិនតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ